ទស្សនៈវិស័យ​ និងបេសកកម្ម

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ក-ទស្សនៈវិស័យ

ដេប៉ាតឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​របស់​សាកល​វិទ្យា​ល័យ​អាយ​អាយ​ស៊ី​នៃ​បច្ចេក​វិទ្យា​មាន​ទស្សនៈ​វិស័យ ចូលរូម​ផ្តល់​សេវា​កម្ម​​អប់រំ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តម្រង់​ទិស​ចំណេះ​ដឹង​ជា​មូលដ្ឋាន​ ស្រប​តាម​បទដ្ឋាន​ទីផ្សារ​ការងារ និង អប់រំឲ្យ​ និស្សិត ចេះឲ្យតម្លៃខ្លួនឯង និង សង្គមជាតិរបស់ខ្លួន។

ខ-បេសកកម្ម

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា មានបេសកកម្មខិតខំប្រឹងប្រែង បណ្តុះបណ្តាល បង្កើនសមត្ថភាពយល់ដឹងជាមូលដ្ឋានបង្ករលក្ខណៈងាយស្រួលដល់និស្សិត ក្នុងការសិក្សាជំនាញបន្តទៀត ព្រមទាំងជំរុញឲ្យនិស្សិតមានភាពក្លាហានមុះមុតក្នុងការទទួលខុសត្រូវទាំងការសិក្សា និងការពារតម្លៃវប្បធម៌ជាតិ

គ-ទិសដៅ

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានដាក់ចេញនូវទិសដៅច្បាស់លាស់ ក្នុងការស្រូបយកនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានស្របតាមការកំណត់របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជាជាមួយមនសិការឆន្ទៈដ៏មុតស្រួចចូលរូមការបណ្តុះបណ្តាលធនធានមនុស្សដែលជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាល។

ឃ-គោលបំណង

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា មានគោលបំណងផ្តល់ចំណេះដឹងជមូលដ្ឋានដល់និស្សិតដែលទើបតែចាប់ផ្តើមសិក្សាថ្នាក់ដំបូងនៃកម្រឹតបរិញ្ញាបត្រនៅក្នុង សាកលវិទ្យាល័យដូចតទៅៈ
-បង្ហាញឲ្យយល់ដឹងរបៀបសិក្សានៅកម្រឹតថ្នាក់ឧត្តមសិក្សា
-ផ្តល់ចំណេះដឹងរបៀបឈ្វេងយល់ និង ធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសជំនាញនៅពេលអនាគត
-ផ្តល់ចំណេះដឹង ជាមូលដ្ឋានក្នុងការសិក្សាជំនាញដែលបានជ្រើសរើស
-ផ្តល់ចំណេះដឹងផ្នែកសង្គម និងវប្បធម៌ខ្មែរ ប្រកបដោយក្រមសីលធម៌ខ្ពស់បំផុត
-ផ្តល់ចំណេះដឹងឲ្យនិស្សិតចេះធ្វើកិច្ចការជាក្រុម