ផែនការយុទ្ធសាស្ត្រ

ផែនការយុទ្ធសាស្ត្រ “ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន”

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានរៀបចំបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមចាប់តាំងពីឆ្នាំ១៩៩៩ ប្រកបដោយគុណភាព និងសមត្ថភាព។ ដើម្បីឲ្យការបណ្តុះបណ្តាលធនធានបញ្ញាវ័ន្តឲ្យមានឧត្តមភាពលើទីផ្សារ ពលកម្ម សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីស្រូបទាញនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានយ៉ាងតិច ៥០០ នាក់ស្របតាមតម្រូវការ បទដ្ឋានរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា មានខ្លឹមសារដូចតទៅ:

យុទ្ធសាស្ត្រទី១ : គ្រឹះស្ថាន និងការអភិវឌ្ឍន៍

ដើម្បីជាជំនួយដល់និស្សិតឲ្យមានបទដ្ឋានការសិក្សាប្រកបដោយផាសុកភាពអគារសិក្សាសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវតែមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ដោយបំពាក់នូវគឿងបរិក្ខាទំនើបៗ និងទាន់សម័យ។
ហេតុដូច្នេះហើយ ដើម្បីស្រេចនូវយុទ្ធសាស្ត្រនេះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានកំណត់សកម្មភាពរបស់ខ្លូនមាន:

  • ត្រូវធានាថាការសិក្សាដំណើរការដោយប្រើប្រាស់ សាស្ត្រាចារ្យ និងបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់។
  • ការរីកលូតលាស់ត្រូវស្ថិតក្នុងកម្រិតសមរម្យមួយ ដើម្បីធានាកម្មវិធីសិក្សា និងការសម្របសម្រូល និងលក្ខណៈជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ។
  • បំពេញបានកំណើនឡើងនូវតម្រូវការនៃការសិក្សា។
ដើម្បីសម្រេចផែនការទាំងនេះដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងបង្កើតសកម្មភាព
  • វិនិយោគទៅលើការហ្វឹកហ្វឺន ដើម្បីបង្កើតសមត្ថភាពបុគ្គលិក និងសាស្ត្រាចារ្យ។
  • បង្កើនទំនាក់ទំនង និងពង្រីកបណ្ណាញព័ត៌មានឲ្យបានទូលំទូលាយ ជាពិសេសពីស្ថាប័នមួយទៅស្ថាប័នមួយទៀត។
  • ផ្តល់កន្លែងសិក្សាគ្រប់គ្រាន់សម្រាប់និស្សិតពេញម៉ោង និងក្រៅម៉ោង។
  • ធ្វើការអភិវឌ្ឍន៍បណ្ណាល័យ ដែលសាកលវិទ្យាល័យកំពុងមាន ឲ្យក្លាយទៅជាមជ្ឍមណ្ឌលព័ត៌មានមួយសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។
  • ផ្លាស់ប្តូរប្រព័ន្ធព័ត៌មាននិងគ្រឿងបរិក្ខាសម្រាប់និស្សិតនិងបុគ្គលិកប្រើប្រាស់ឲ្យទាន់សម័យ
  • បង្កើតសាលបង្រៀន (Teaching Hall) ឲ្យបានច្រើនឡើងថែមទៀតដែលសាលនីមួយៗ អាចផ្ទុកនិស្សិតយ៉ាងតិច ១០០ នាក់។ ធ្វើយ៉ាងនេះដើម្បីឆ្លើយតបទៅនឹងគោលបំណងដែលចង់ពង្រីកគុណភាព។
  • បង្កើតថ្នាក់តូចៗសម្រាប់ថ្នាក់ អក្សរសាស្ត្រអង់គ្លេស និងកុំព្យូទ័រ ដើម្បីឲ្យនិស្សិតងាយយល់ និងចេះអនុវត្តជាក់ស្តែង។

យុទ្ធសាស្ត្រទី២: គម្រោងទទួលនិស្សិតចុះឈ្មោះចូលរៀន

ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានកំណត់សកម្មភាពដូចតទៅ:

  • ទាក់ទាញនិស្សិតឲ្យបានយ៉ាងតិច ១០០០ នាក់ក្នុងមួយឆ្នាំ យោងតាមសារាចររបស់ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
  • បន្តផ្តល់អាហារូបករណ៍បន្លែម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។
ដើម្បីសម្រេចផែនការទាំងនេះដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងបង្កើតសកម្មភាព
  • អភិវឌ្ឍន៍គម្រោងជ្រើសរើសនិស្សិតជារៀងរាល់ឆ្នាំ ជាមួយនឹងនិស្សិតដែលទើបបញ្ចប់ ការសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យ។
  • ទំនាក់ទំនងជាមួយសិស្សថ្នាក់ទី១២ ដើម្បីឲ្យស្គាល់ពីសាកលវិទ្យាល័យ
  • បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់អ្នកខាងក្រៅ: ផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកសួរព័ត៌មានអំពីការសិក្សានៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា។
  • កំណត់ដៃគូរប្រជែងចំបងៗ សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដើម្បីធ្វើការប្រៀបធៀបកម្មវិធីសិក្សា របៀបនៃការគ្រប់គ្រងបុគ្គលិក និងរបៀបបង្រៀនរបស់សាស្ត្រាចារ្យ។
  • ធានាឲ្យបានរាល់បុគ្គលិកទាំងឡាយដែលពាក់ព័ន្ធដេប៉ាតឺម៉ង់ ឬការិយាល័យណាក៍ដោយត្រូវតែរួមគ្នា បញ្ចេញយោបល់ដើម្បីអភិវឌ្ឍន៍គម្រោងទទួលចុះឈ្មោះនិស្សិត។
  • ហ្វឹកហ្វឺនបុគ្គលិកទាំងអស់ នៅក្នុងការិយាល័យផ្តល់ព័ត៌មាន ដើម្បីអាចឲ្យពួកគេផ្តល់អារម្មណ៍កក់ក្តៅ និងព័ត៌មានត្រឹមត្រូវដល់និស្សិត។

យុទ្ធសាស្ត្រទី៣: ការបង្រៀន និងរៀន

ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រនេះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានកំណត់សកម្មភាពដូចតទៅ:

  • អភិវឌ្ឍន៍ និងប្រតិបត្តតាមស្តង់ដារជាតិ(គ.ទ.ក និងក្រសួងអប់រំ យុវជន និងកីឡា) និងអន្តរជាតិក្នុងការបង្រៀន និងរៀន។
  • ប្រកាន់យកនូវវិធីសាស្ត្របង្រៀន និងការសិក្សាថ្មីសម្រាប់ការអភិវឌ្ឍន៍បញ្ញាវ័ន្តខ្មែរ ជាធនធានមនុស្សប្រកបដោយសីលធម៌ ក្លាហានមោះមុត ដើម្បីមាតុភូមិដ៍ថ្លៃថ្លារ។
  • បង្កើតចំណងមេត្រីភាព និងទំនាក់ទំនងជាមួយគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ។
  • ផ្តល់បទពិសោធន៍នៃការបង្រៀន និងការរៀនដែលជួយពង្រីកភាពប៉ិនប្រសប់ ឯករាជ្យ និងដែល ផ្តល់ឲ្យនិស្សិតមានចំណង់ ចង់សិក្សាតទៅមុខបន្ថែមទៀត។
  • និស្សិតទទួលបាននូវបទពិសោធន៍នៃការអប់រំ ដែលប្រកបដោយមោទនភាព និង វឌ្ឍនៈភាពរបស់ខ្លួន។
ដើម្បីសម្រេចផែនការទាំងនេះដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងបង្កើតសកម្មភាព
  • ថែរក្សាទំនាក់ទំនងល្អ ជាមួយសហគមន៍អាជីវកម្ម និងភ្នាក់ងារដែលទាក់ទង និងពង្រីក បទពិសោធន៍នៃការបង្រៀន និងការរៀន ដល់សាស្ត្រាចារ្យ និងនិស្សិតទាំងអស់។
  • បង្កើតការរឹងបន្តឹងលើគម្រោងការវាយតម្លៃទៅលើប្រសិទ្ធភាពនៃការអនុវត្តន៍របស់បុគ្គលិក សាស្ត្រាចារ្យ និងទៅលើគម្រោងមុខវិជ្ជា។
  • វិនិយោគទៅលើសម្ភារៈស្រាវជ្រាវបន្ថែម ដូចជាសៀវភៅ ឯកសារពិគ្រោះ ទស្សនាវដ្តី ដែលជាជំនួយដល់ការសិក្សារបស់និស្សិត។
  • ហ្វឹកហ្វឺនបុគ្គលិកឲ្យមានការចាប់អារម្មណ៍ ចំពោះតម្រូវការ និងរបាំងរារាំងដល់ការសិក្សា របស់និស្សិតដែលទើបចាប់ផ្តើមការសិក្សាថ្នាក់ឧត្តម។
  • ផ្តល់បទពិសោធន៍អំពីវិធីសាស្ត្រនៃការសិក្សា និងពីភាពខុសគ្នារវាងទ្រឹស្តី និងការអនុវត្តន៍
  • កសាងបទពិសោធន៍ការសិក្សាដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយផ្តោតសំខាន់ការរួមបញ្ជូលគ្នារវាងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន ការដោះស្រាយបញ្ហា និងការផ្លាស់ប្តូរបទដ្ឋានជុំវិញ។
  • ជំរុញឲ្យមានការសិក្សាដោយខ្លួនឯង និងឯករាជ្យ ការស្រាវជ្រាវនិស្សិត និងការគិតពិចារណាប្រកបដោយក្រមសីលធម៌។
  • បង្កើតមជ្ឍមណ្ឌលអ៊ីនធឺណែត ដើម្បីផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់និស្សិត និងជំរុញឲ្យនិស្សិតធ្វើការស្រាវជ្រាវព័ត៌មានអ៊ីនធឺណែត។