អាយអាយស៊ី ក្លាយជាសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា តាមអនុក្រឹត្យលេខ ១២៧ អនក្រ.បក ហើយបានទទួលវិញ្ញាបត្រទទួលស្គាល់គុណភាពអប់រំ ពេញសិទ្ធិពី ACC លេខ គ.ទ.ក ០១៤១១២០០៨ ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ជាសាកលវិទ្យាល័យឯកជនឯករាជ្យមួយប្រកបទៅដោយសីលធម៌ខ្ពស់ និងជំហរសាកលក្នុងពុទ្ធិ។អាចនិយាយថា សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា មានលក្ខណៈជាខ្មែរ ប៉ុន្តែទស្សនវិស័យជាអន្តរជាតិ។
ដោយសារមានគោលដៅច្បាស់លាស់ ដើម្បីឲ្យមានស្តង់ដារ និងទទួលស្គាល់ជាអន្តរជាតិ ដែលមានប្រៀបនៅលើទីផ្សារការងារ ព្រមទាំងបាននឹងកំពុងរៀបចំបណ្ដុះបណ្តាលឲ្យស៊ីសង្វាក់ ទៅនឹងការធ្វើសមាហរណកម្មអាស៊ាន។ ក្រៅពីមានប្រព័ន្ធគ្រប់គ្រងមួយដែលរឹងមាំ មានគោលការណ៍ និងកម្មវិធីសិក្សាច្បាស់លាស់ សាកលវិទ្យាល័យនៅមានធនធានផ្សេងៗ ជាច្រើនទៀតដូចជាៈបុគ្គលិកមានសមត្ថភាព ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។ សាស្រ្តាចារ្យសុទ្ធតែមានបទពិសោធន៍ខ្ពស់ កាន់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ហើយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្រៀននិស្សិតឲ្យទទួលបានចំណេះដឹងពិតប្រាកដ។
ក្រៅពីនេះសាកលវិទ្យាល័យមានឧបករណ៍ប្រើប្រាស់ទំនើបគ្រប់គ្រាន់ បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ និងសេវាកម្មល្អ ដែលកាន់តែផ្តល់ភាពងាយស្រួល ទាំងការរៀន និងបង្រៀន ដើម្បីធ្វើឲ្យនិស្សិតកាន់តែងាយស្រួល ទទួលយកចំណេះដឹងបានល្អ និងសម្បូរបែប។
ចាប់តាំងពីពេលកកើតមក អាយអាយស៊ីមានការរីកចម្រើនឥតឈប់ឈរ បច្ចុប្បន្នយើងបាន និងកំពុងបណ្តុះបណ្តាលនិស្សិតជាច្រើន និងមកពីគ្រប់មជ្ឈដ្ឋានមានតាំងពីថ្នាក់ បរិញ្ញាបត្ររង ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
បន្ថែមលើនេះទៀត អាយអាយស៊ីនៅមានវគ្គសិក្សាខ្លី ផ្នែកកុំព្យូទ័រ ភាសាអង់គ្លេសគ្រប់កម្រិត និងជំនាញអាជីវកម្មជាច្រើនមុខផ្សេងៗទៀត។
