Registration Form

I. ការបំពេញពាក្យស្នើសុំចុះឈ្មោះចូលរៀន

1. សូមបំពេញពាក្យស្នើសុំចុះឈ្មោះចូលរៀន និងទាញយកពាក្យស្នើសុំចុះឈ្មោះចូលរៀន Download Registration Form ដើម្បីបំពេញ

2. ភ្ជាប់មកជាមួយ៖
     • លិខិតបញ្ជាក់ការសិក្សាចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា)
    • លិខិតបញ្ជាក់ព្រឹត្ដិបត្ដិពិន្ទុចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា)
    • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា)
    • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ/ឯកសារពាក់ព័ន្ធ ចំនួន 1ច្បាប់
    • រូបថត 4×6 ចំនួន 4សន្លឹក
    • រូបថត 3×4 ចំនួន 4សន្លឹក
    • បង្កាន់ដៃបង់ថ្លៃសិក្សា

II. ការបង់ថ្លៃសិក្សា

1. ជម្រើសទី1 ការដាក់ពាក្យតាមអនឡាញ៖
    • បង់ថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក Wing Money ឬ ACLEDA Bank ឬ ABA Bank
    • ផ្ញើរពាក្យស្នើសុំ​ចុះឈ្មោះ​ចូលរៀន​ដែលបំពេញ​រួចជា Soft Copy និងភ្ជាប់​មក​ជា​មួយ​​ឯក​សារ​​ពាក់​ព័ន្ធ ព្រម​ទាំង​វិក័យ​បត្រ​បង់ថ្លៃ​សិក្សា​​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក មកកាន់អ៊ីមេល info@iic.edu.kh
    • សាកលវិទ្យាល័យនឹង​ឆ្លើយតប​វិញដើម្បីបញ្ជាក់​ថាលោកអ្នក​ចុះឈ្មោះបាន​ជោគជ័យ

2. ជម្រើសទី2 ការដាក់ពាក្យដោយផ្ទាល់៖
    • ព្រីនពាក្យស្នើសុំ​ចុះឈ្មោះចូល​រៀនដែល​បានបំពេញរួច និងភ្ជាប់ជា​មួយឯកសារ​ពាក់ព័ន្ធ ដើម្បី​មកបង់ថ្លៃ​សិក្សានៅ​សាកលវិទ្យាល័យ​ដោយផ្ទាល់